គ្រឿងផ្សំ
. ត្រឡាចទុំ. ស្ករស
. អំបិល
. ទឹករំចេក
វិធីធ្វើ
. កាត់ត្រឡាចជាពីរកំណាត់ (យកតែមួយកំណាត់) ហើយកាត់វាជាកង់ៗល្មមដើម្បីងាយស្រួលក្នុងការចិតសំបក បន្ទាប់មកយកកាំបិតឆ្កៀលគ្រាប់ចេញ និង កាត់ជាបួនដុំក្នុងមួយកង់ៗដើម្បីងាយស្រួលហូប. ចាក់ទឹកចូលចានដែក និង ចាក់កំបោរដែលមានចំនួនជិតមួយស្លាបព្រាបាយចូល រួចចាក់ត្រឡាច់ចូលក្នុងទឹកកំបោរនោះ ហើយត្រាំទុកចោលយ៉ាងតិច ៤ម៉ោង ឬ មួយយប់កាន់តែល្អ។ បន្ទាប់ពីត្រាំបានមួយយប់ យើងត្រូវស្រង់ត្រឡាចនោះដាក់ចូលក្នុងកញ្ច្រែង រួចលាងទឹកចំនួន៣ទឹកដើម្បីអោយវាជ្រះកំបោរ
. យកឆ្នាំងដាក់ទឹកសាបចំនួន៣កូនចានចង្កឹះ បន្ទាប់មកដាំអោយពុះ រួចដាក់ស្ករសចំនួន១ចានចង្កឹះទៅក្នុងទឹកដែលបានដាំពុះនោះ ហើយកូរអោយរលាយស្ករ បន្ទាប់ពីស្ករបានរលាយហើយ យកត្រឡាច់ដាក់ចូលក្នុងទឹកស្ករ ហើយរំងាស់អោយបាន ៥នាទី ដើម្បីអោយជាតិផ្អែមក្នុងទឹកស្កររលាយចូលក្នុងសាច់ត្រឡាច
. យកទឹករំចេងចំនួន១ស្លាប់ព្រាកាហ្វេចាក់ចូលទៅក្នុងត្រឡាចនោះដើម្បីអោយវាមានក្លិនក្រអូបឈ្ងុយ រួចធ្វើការក្រឡុកត្រឡាចនោះអោយស្ករនិងអំបិលរលាយចូលគ្នា បន្ទាប់មកគ្របវាទុករហូតទាល់តែអំបិល និងស្កររលាយក្លាយជាទឹក(ប្រហែលជា១០នាទី)
. ជំហានបន្ទាប់យកវាទៅដាក់លើភ្លើង រួចធ្វើការកូរដើម្បីអោយវាក្រាមស្អិតដូចជាស្ករពណ៌សៗ ដោយប្រើភ្លើងតិចៗ និងធ្វើការកូររហូតដល់គោកទឹក
. បន្ទាប់ពីគោកទឹក, ធ្វើការបិតភ្លើងចង្ក្រាន និងស្រង់វាមួយៗដាក់លើថាសដែលមានគំលាតឃ្លាតពីគ្នា ដើម្បីអោយវាត្រជាក់ និងស្ងួតក្លាយជាស្ករសៗ ដូចដែលយើងឃើញគេលក់នៅក្នុងផ្សារអញ្ចឹង។ ប្រសិនបើចង់អោយស្ងួតឆាប់ យើងអាចដាក់វានៅក្រោមកង្ហាល ឬក៏ដាក់ចូលក្នុងកញ្ច្រែង ពីព្រោះវាមានខ្យល់ចេញចូលបានល្អធ្វើអោយវាឆាប់ស្ងួត ហើយស្ករ ក៏ឆាប់រឹងដែល បន្ទាប់ពី១២ម៉ោងឬមួយថ្ងៃយើងអាចហូបបាន រឺដាក់ក្នុងក្រឡទុកហូបពេលក្រោយដោយមិនត្រូវអោយត្រូវទឹក ឬសើម។
0 Comments