អំពៅ គឺជារុក្ខជាតិហូបដើមដែលលោកអ្នកអាចធ្វើការទទួលទានតាមរយះទឹកដែលចេញពីកាករបស់វា៕ ទឹកអំពៅ សំបូរទៅដោយកាបូនអ៊ីត្រាប្រភេទល្អ ប្រូតេអ៊ីន ជាតិដែក ម៉ាញេស្យូម កាល់ស្យូម និង សារជាតិសំខាន់ៗដទៃទៀត ដែលធ្វើអោយក្លាយជាភេសជ្ជះប្រកបដោយថាមពលមួយដល់ល្អវិសេសវិសាល។ អំពៅផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់លោកអ្នក ដូចខាងក្រោម:
- សំរួលដល់ការបន្ទល់បង់ និង ការពារជំងឺទល់លាមក ដែលធ្វើអោយមានការប្រសើរឡើងនូវចលនាពោះវៀន និងកាត់បន្ថយការទល់លាមក
- សំបូរទៅដោយសារធាតុប្រឆាំងអ៊ុកស៊ីតកម្មអាចជួយប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង
- បង្កើនសមត្ថភាពនៃប្រព័ន្ធភាពស៊ុំាបានយ៉ាងមានប្រសិទ្ធិភាព
- ការពារការឆ្លងមេរោគផ្ដាស់សាយ, ការពារជំងឺគ្រុនផ្សេងៗ និង មេរោគផ្សេងទៀត ដោយសារតែវាបង្កើនកំរិតប្រូតេអ៊ីនក្នុងរាងកាយ
- ជាថ្នំាបញ្ចុះទឹកនោម វាអាចជួយព្យាបាលការឆ្លងមេរោគក្នុងផ្លូវតំហ៊ួរនោម គ្រោះក្នុងតំរង់នោម និងធានាអោយបាត់នូវមុខងារនៃតំរង់នោមនេះថែមទៀតផង
- ជួយពង្រឹងមុខងារថ្លើមរបស់អ្នក ហើយវាក៏ត្រូវបានគេប្រើប្រាស់ក្នុងការព្យាបាលជំងឺខាន់លឿង ដែលជាជំងឺម្យ៉ាងដែលស្បែកនិងក្លៀកលើដងខ្លួនឡើងពណ៍លឿង ដោយសារតែកើនឡើងពីសារធាតុឌីលីរ៉ឌីក្នុងសារធាតុរាវរបស់រាងកាយ ហើយត្រូវបានបង្កឡើងដោយថ្លើមមានបញ្ហា
- ជួយបំពេញរាងកាយរបស់អ្នកជាមួយនឹងប្រូតេអ៊ីនដែលបានបាត់បង់ និង សារធាតុចិញ្ចឹមដែលសារពាង្គកាយត្រូវការ ដើម្បីអោយមុខងារថ្លើមត្រឡប់មកធ្វើការប្រក្រតីវិញ
- ជួយបង្កើនផ្លាស្មានឹងសារជាតិរាវនៅក្នុងរាងកាយ, ជួយប្រឆាំងភាពស្ងួត, បង្កើនជាតិទឹក និង ការអស់កំលំាង
- • សំបូរទៅដោយសារជាតិរ៉ែ ដែលជួយការពារការពុកធ្មេញ និង កំចាត់ក្លិនមាត់មិនល្អ ដូច្នេះហើយ យើងគួរតែហូបទឹកអំពៅអោយបាន២ទៅ៣ដងក្នុងមួយសប្ដាហ៍៕ ជាពិសេសនៅក្នុងរដូវក្ដៅ ការទទួលទានទឹកអំពៅមួយកែវពិតជាធ្វើអោយសុខភាព និង កំរិតថាមពលរបស់អ្នកកាន់តែមានភាពរស់រវើកឡើង។
0 Comments