គ្រឿងផ្សំ

. ស្វាយខ្ចី៖​ លាងទឹកហើយចិតសំបក រួចយកស្វាយនោះមកសាបដាក់ក្នុងកញ្ច្រែង
. ខ្ទឹមស ខ្ទឹមក្រហម៖ យកមកហានអោយល្អិតៗ
. ត្រីឆ្អើរ៖ យកត្រីឆ្អើមកបុកអោយម៉ត រួចដួសដាក់ចាន
. អំបិល, ស្ករស, ប៊ីចេង, ម្សៅស៊ុប (optional)
. ម្ទេស . ជីនាងវង . ហៃប៊ី៖យកមកត្រាំទឹក ប្រហែល៣នាទី បន្ទាប់មកស្រង់ហើយលាងទឹកម្តងទៀត រួចដាក់ទុកក្នុងចានសិន។

វិធីធ្វើ

. យកខ្ទឹម(សរ និងក្រហម) និងម្ទេស (ដាក់ក៏បានអត់ក៏បាន តាមចំណង ចំនូលចិត) បុកចូលគ្នាអោយម៉ត បន្ទាប់មកដាក់ហៃប៊ីចូល ហើយបុកអោយម៉ត់ រួចដាក់ស្វាយ,ត្រីឆ្អើរ,អំបិល,ស្ករ,ប៊ីចេង បុកចូលគ្នាអោយសប និងចូលជាតិ ប៉ុន្តែកុំអោយម៉តពេក ទើបយើងអាចដួសដាក់ចានរួចយើងរោយជីនាងវងពីលើ ហើយយើងធ្វើការហូបបាន។


រៀបរៀងដោយ៖ Strong Girl