បច្ចុប្បន្ន ពិភពលោកពោលពេញដោយជាតិពុលគ្រប់ទីកន្លែងមិនថាខ្យល់ ទឹក ដី និងសូម្បីអាហារទទួលទានរាល់ថ្ងៃ៕ ខាងក្រោមនេះ គឺជារបបអាហារដែលពិសារនឹងជួយកំចាត់ជាតិពុលនៅក្នុងខ្លួនជារៀងរាល់ថ្ងៃ ថែមទាំងជួយពង្រឹងដល់កោសិកាថ្លើមថែមទៀតផង៖
- ខ្ញី៖ បន្សាបជាតិពុល ជំនួយដល់ថ្លើម និងការពារកុំអោយមានភាពជាប់សាច់ដុំ រលាកថែមទៀតផង៕ ប្រសិនបើយើងធ្វើការយកខ្ញីមកដាំទឹកងូត វានឹងជួយជំរះជាតិអំបិល និងកំចាត់ជាតិពុលនៅលើស្បែក៕ ម្យ៉ាងវិញទៀត ជំរុញអោយរាងកាយរបស់អ្នកនៅក្នុងពេលជាមួយគ្នានោះដែល វាអនុញ្ញាតអោយមានច្រកចូលនៃម៉ាញេស្យូម និង ស៊ុតផាតនៅក្នុងរាងកាយតាមរន្ធញើស៕
- ក្រូចឆ្មា៖ ជួយសំអាតថ្លើម ផ្លោកនោម ក្រពះ ពោះវៀន សួត និង តំរង់នោម មិនតែប៉ុណ្ណោះ វាសំបូរទៅដោយវីតាមីនស៊ី ដែលអាចប្រឆាំងនឹងញើស ហើយក៏អាចកំចាត់នូវបញ្ហាក្លិនខ្លួនបានដែល៕
- ការ៉ុត៖ សំបូរទៅដោយសារជាតិបេតាខល់រ៉ូតីន ដែលគ្រប់គ្រង់កំរិតជាតិស្ករនៅក្នុងឈម និង កាត់បន្ថយការរលោក៕
- ខ្ទឹមស៖ ជួយសំអាតឈាម និង បន្សាបជាតិពុលនៅក្នុងថ្លើមនឹងតំរង់នោម៕ លោកអ្នកអាចធ្វើការបន្សាបជាតិពុលដោយប្រើប្រាស់ខ្ទឹមស ដោយសារតែវាមានសមត្ថភាពជំរុញថ្លើមអោយបង្កើនអង់ស៊ីនបន្សាប់ជាតិពុលដែលចេញពីប្រព័ន្ធរំលាយអាហារ
- គ្រាប់ហ្វូណាត់៖ ជួយបន្សាបជាតិពុលពីសរីរាង្គមនុស្សបានយ៉ាងល្អបំផុត ប្រសិនបើអ្នកចង់បញ្ចេញជាតិអាម៉ូញ៉ាក់ចេញពីថ្លើម ពីព្រោះវាសំបូរទៅដោយអាមីណូអាស៊ីត សារធាតុអាកានីន ក្លូតាមេនីល មេហ្គាស្រ៊ី ដែលជួយបន្ដេញរ៉ាដីកាលសរី និងរក្សាខ្លាញ់ សុខភាព និងថ្លើម៕ ខ្លញ់ល្អៗ គឺអាចជួយរក្សាថ្លើមបំពេញមុខងារយ៉ាងសកម្ម
- ទឹកឆៃថាវក្រហម៖ សំបូរជាតិគីមីម្យ៉ាងហៅថាប៊េទីនដែលជំរុញមុខងារថ្លើម៕ ថ្លើមមានមុខងារការពាររាងកាយរបស់អ្នក ពីជាតិពុលទំាងឡាយដែលអ្នកបានប៉ះពាល់ ដូច្នេះ ការបន្ថែមបន្លែធម្មជាតិបន្សាបជាតិពុលគឺជួយបានច្រើន៕ លោកអ្នក អាចធ្វើការចំហុយ ឬដាំមើមឆៃថាវក្រហមទាំងសំបកតែម្ដងដើម្បីរក្សានូវសារជាតិចិញ្ចឹមសំខាន់ៗទំាងអស់ដែលវាមានផ្ទុក៕ ការចំអិនដោយដុតឬអាំងមើមឆៃថាវក្រហម គឺជាជម្រើសដែលមានការពេញនិយមផងដែល៕ អ្នកអាចប្រើប្រាស់មើមឆៃថាវក្រហមឆៅមកក្រឡុកធ្វើជាភេសជ្ជះសុខភាព៕
- ទឹកតែ៖ ជួយសំអាតជាតិពុលពីឈាម និងដើរតួនាទីជាសារជាតិអង្គទីអុកស៊ីដុង៕
- ផ្លៃស្រកានាគ៖ សំបូរសារជាតិអង្គទីអុកស៊ីដុងដែរមានតួនាទីជាអ្នករំាងខ្ទប់នូវជាតិពុលពីការជ្រាបចូលពីរាងកាយ៕
0 Comments