ម្រេះ គឺជារុក្ខជាតិវល្លិ៍ដែលមានរស់ជាតិល្វីង ហើយលោកអ្នកអាចធ្វើការទទួលទានទាំងត្រួយខ្ចី និងផ្លែរបស់វា ៕ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍នៃម្រេះ ៖
- កាត់បន្ថយជាតិស្ករនៅក្នុងឈាមដោយវិធីបង្កើនការបំផ្លែងក្លុយកូស
- ជួយអោយលោកអ្នកបានធូស្រាលពីជំងឹ ដោយវិធីបំបែកបំផ្លាញដុំគ្រោះក្នុងសរីរាង្គ
- កាត់បន្ថយជាតិអាស៊ីតខ្ពស់
- កំចាត់ចោលនិងបន្ថយកំរិតកាលេស្ដូរ៉លអាក្រក់បង្កគ្រោះថ្នាក់ដល់សរីរាង្គ
- កាត់បន្ថយគ្រោះថ្នាក់ពីជំងឺបេះដូង ប្រឆាំងជំងឺមហារីក ក្រពេញ និង លំពែង
- ផ្គត់ផ្គង់វីតាមីនឃេ ដែលជួយអោយឆ្អឹងរឹងមុំា ធ្វើអោយដំណើរការកំណកឈាមប្រព្រឹត្តទៅបានយ៉ាងល្អ និងជាសារធាតុប្រឆាំងរលាកមួយ
- ផ្គត់ផ្គង់បរិមាណជាតិសរសៃមួយដ៏អស្ចារ្យ
- ប្រសិនបើទទួលទានទឹកម្រេះជាប្រចាំនឹងកាត់បន្ថយជំងឺ គ្រិនថ្លើម រលាកថ្លើម និងទល់លាមកផងដែរ៕ មិនតែប៉ុណ្ណោះទេ ម្រេះអាចយកមកធ្វើជាសាប៊ូសំរាប់យកមកព្យាបាលជំងឺប្រត្តិកម្មស្បែកមុខ មុខមុន ជាំ ហើយស្លឹកនឹងផ្លែគេអាចយកមកធ្វើជាតែដ៏មានរស់ជាតិឆ្ញុយឆ្ញាញ់ដែលមានប្រសិទ្ធិភាពសំរាប់ស្ដ្រីដែលចង់បញ្ចុះទំងន់
0 Comments