គ្រឿងផ្សំ

. មីកញ្ចប់ ឬ មីគីឡូ
. ខាត់ណាកាត់ ឬ ស្ពៃ
. សាច់ (មាន់, គោ, ជ្រូក,​ ...), ពងទា ឬ ប្រហិត
. អំបិល, ស្ករស, ប៊ីចេង, ប្រេងខ្ចង (optional), ម្សៅស៊ុប (optional)
. ខ្ទឹមស

វិធីធ្វើ

. ដាំទឹកអោយពុះ ហើយយកមីមកស្រុះដើម្បីអោយវាទន់ រួចស្រង់ដាក់ក្នុងកញ្ច្រែងដើម្បីអោយស្ងួតទឹក
. យកខ្ទឹមសដែលចញ្ច្រាំរួចមកបំពងអោយឈ្ងុយ រួចធ្វើការដាក់សាច់ និង ប្រហិតចូល ហើយឆាវាអោយរាងឆ្អិនបន្ដិច ទើបចាក់ទឹកត្រី ឬទឹកស៊ីអៀវ, ស្ករ, អំបិល, ប៊ីចេង ឬម្សៅស៊ុបខ្នរ បន្ទាប់មកចាក់បន្លែចូល
. ឆារហូតទាល់តែបន្លែជិតឆ្អិន ទើបធ្វើការចាក់មីចូល ហើយធ្វើការឆាប្រហែលជា៥នាទីដើម្បីអោយមីដែលបានចាក់នោះចូលជាតិ បន្ទាប់មកយើងក៏អាចធ្វើការដួសហូបបាន។ សូមអរគុណ


រៀបរៀងដោយ៖ Strong Girl