គ្រឿងផ្សំមាន៖

. កាពិល្អ ត្រីឆ្អើ សណ្តែកបាយ ម្ទេសឆ្អើរ ខ្ទឹមស-ខ្ទឹមក្រហម អំពិលទុំ ខ្លាញ់ អំបិល ស្ករ ម្សៅស៊ុប។

វិធីធ្វើ

កាពិកល្អយកទៅចៀនត្រីឆ្អើបេះយកតែសាច់ យកទៅចៀនអោយស្រួយ អំពិលទំឆ្កើះយកគ្រាប់ចេញ យកទៅចៀន ខ្ទឹមស-ខ្ទឹមក្រហម ដាក់ចៀនផ្សេងគ្នា ម្ទេសឆ្អើចៀនអោយស្រួយ គ្រឿងទាំងអស់ចៀនមួយមុខម្តង ទុកផ្សេងៗគ្នា សណ្តែកបាយលីងកិនយកសំបកចេញអោយអស់ទើបយកទៅកិនអោយម៉ដ្ឋ គ្រឿងខាងលើត្រូវបុកមួយមុខម្តងៗ អោយម៉ដ្ឋ រួចសឹមយកមកបុកលាយគ្នាទាំងអស់ ដាក់ អំបិល ស្ករ ភ្លួកមើលអោយល្មមទើបយកខ្ទះដាំខ្លាញ់អោយក្តៅ ដាក់ខ្លាញ់អោយច្រើន យកកាពិកបុកដាក់ចូលហើយកូរលាយអោយសព្វទើបដាក់ចុះ សូមប្រយ័ត្នកុំអោយខ្លោច។





រៀបរៀងដោយ៖ Strong Girl